សៀវភៅសិក្សាអក្ខរកម្មឌីជីថលសម្រាប់មធ្យមសិក្សា

ការអប់រំ គឺជាវិស័យគន្លឹះរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សសំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ។ រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់វិស័យអប់រំជាវិស័យអាទិភាពដើម្បីធានាការអភិវឌ្ឍន៍មូលធនមនុស្សប្រកបដោយសក្តានុពលពេញលេញ ឆ្លើយតបការរីកចម្រើនផ្នែកបច្ចេកវិទ្យានិងឌីជីថលវូបនីយកម្មដែលបាននិងកំពុងផ្តល់នូវ កាលានុវត្តភាពថ្មីសម្រាប់ការសិក្សា ការបំពេញការងារ និងការប្រកបអាជីវកម្មថ្មីៗ ជាច្រើនរួមចំណែកយ៉ាងសកម្មក្នុងការជំរុញល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីលនៅ កម្ពុជា។ ក្រសួងអប់រំ យុវជន និងកីឡា បានកែលម្អកម្មវិធី សិក្សា និងដាក់អនុវត្តកម្មវិធីសិក្សា ក្រៅ ម៉ោងសិក្សាដើម្បីពង្រឹងបំណិន និងចំណេះដឹងបន្ថែមដល់សិស្សានុសិស្សផ្សាភ្ជាប់ទ្រឹះស្តីទៅ និងការអនុវត្ត លើគ្រប់មុខវិជ្ជាពិសេសការអប់រំស្ទែម និងឌីជីថលសំដៅលើកកម្ពស់គុណភាពធនធានមនុស្សប្រកបដោយវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយសម្បទា ឆ្លើយតបតម្រូវការផ្ទាល់ខ្លួន ត្រូវការទី ផ្សារការងារនៅកម្រិតជាតិ និងអន្តរជាតិ ។ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានសហការជាមួយអង្គការឆាលហ្វាន កម្ពុជា លើការរៀបចំកម្មវិធីសិក្សាក្រៅ ម៉ោងសិក្សាអក្ខរកម្មឌីជីថលសម្រាប់បឋមសិក្សា និងមធ្យមសិក្សា…








