ព្រឹត្តិការណ៍សិក្សារៀនសូត្រប្រចាំឆ្នាំ២០១៧ សម្រាប់ប្រធាន និងអនុប្រធានក្រុមការងារវិស័យអប់រំថ្នាក់ខេត្ត
អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP) បានរៀបចំព្រឹត្តិការណ៍សិក្សារៀនសូត្រប្រចាំឆ្នាំ២០១៨ សម្រាប់ប្រធាន និងអនុប្រធានក្រុមការងារវិស័យអប់រំថ្នាក់ខេត្ត នៅក្នុងខេត្តកំពង់ចាម ពីថ្ងៃទី ២៣២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមានអ្នកចូលរួមសរុបចំនួន ៣១នាក់ ស្ត្រីចំនួន ៩នាក់ មកពីអង្គការចំនួន ២៦ នៃខេត្ត/ក្រុងចំនួន ២០។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងកសាងសមត្ថភាពរបស់ប្រធាន និងអនុប្រធានក្រុមការងារវិស័យអប់រំថ្នាក់ខេត្តពីគោលនយោបាយ ការគ្រប់គ្រងសាលារៀនផ្អែកលើលទ្ធផល ចែករំលែកបទពិសោធន៍នៃការអនុវត្តការគ្រប់គ្រងសាលារៀនផ្អែកលើលទ្ធផល និងពិក្សាលើការគាំទ្រមន្ទីរអប់រំក្នុងការអនុវត្តការគ្រប់គ្រងសាលារៀនផ្អែកលើលទ្ធផល ។ សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍សិក្សារៀនសូត្រប្រចាំឆ្នាំ២០១៨ គឺស្ថិតក្រោមការគាំទ្របច្ចេកទេសដោយ លោក កែវ សារ៉ាត់ ដែលជាអ្នកជំនាញផ្នែកអប់រំនៅអង្គការSave the Children និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាលផងដែរ។
គម្រោងនេះ ស្ថិតក្រោមការឧបត្ថម្ភថវិកាដោយសហគមន៍អឺរ៉ុប ក្នុងក្របខណ្ឌនៃគម្រោង “កៀគរសង្គមស៊ីវិលក្នុងការដោះស្រាយភាពខ្វះចន្លោះនៃការអនុវត្តកំណែទម្រង់វិស័យអប់រំ” ដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវសេវាអប់រំនៅក្នុងប្រទេសកម្ពុជា និងអនុវត្តគម្រោងដោយអង្គការ NEP ក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គការ DVV អន្តរជាតិ។