វិស័យអប់រំឆ្នាំ២០៣០ សេចក្តីប្រកាសទីក្រុងអ៊ីនឈុន

អង្គការអប់រំ វិទ្យសាស្រ្ត និងវប្បធម៌ននៃសហប្រជាជាតិ(យូណេស្កូ) សហការជាមួយនឹងមូលនិធិអង្កការសហប្រជាជាតិ ដើម្បីកុមារ(យូនីសេហ្វ) ធនាគារពិភពលោក មុលនិធិសហប្រជាជាតិសម្រាប់ប្រជាជន(យូអេន អេហ្វ ភីអេ) កម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ(យូអេនឌីភី) អង្គភាពនសអង្គការសហប្រជាជាតិសម្រាប់សមភាព យេនឌ័រ និងការពព្រឹងអំណាចរបស់ស្រ្តី(យូអេនវីមីន) និងឧត្តមស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន(យូអិនអេចស៊ីអរ) បានរៀបចំវេទិកាពិភពលោក ស្តីពី វិស័យអប់រំឆ្នាំ២០១៥ សៅទីក្រុង អ៊ីនឈុន (Incheon) សាធារណៈរដ្ឋ កូរ៉េ ពីថ្ងៃទី១៩ ដល់ ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៥  ដែលបានរៀបចំដោយសាធារណៈរដ្ឋកូរ៉េ។ អ្នកចូលរួមប្រមាណ ១៦០០នាក់ ដែលមកពី១៦០ ប្រទេស រួមមានរដ្ឋមន្ត្រី ១២០រូប ប្រមុខរដ្ឋ និងសមាជិកនៃគណៈប្រតិភូ ប្រធានភ្នាក់ងារ និងក្រុមមន្ត្រីនៃអង្គការពហុភាគី និងទ្វេភាគី និងតំណាងនៃអង្គការសង្គមស៊ីវិលក្នុងវិជ្ជាជីវៈបង្រៀនយុវជន រួមទាំងវិស័យឯកជន បានអនុម័តសេចក្តីថ្លែងការណ៍ទីក្រុង អ៊ីនឈុន សម្រាប់វិស័យអប់រំឆ្នាំ ២០៣០ ដែលកំណត់នូវចក្ខុវិស័យមួយសម្រាប់វិស័យអប់រំពេលដប់ឆ្នាំនាពេលខាងមុខ។