គោលនយោបាយស្ដីពី ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំសម្រាប់បុគ្គលិកអបរំ

វិស័យអប់រំមានតួនាទីភារកិច្ចសំខាន់ណាស់ក្នុងការកសាងធនធានមនុស្ស ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមពុទ្ធិ។ គ្រូបង្រៀន នាយកសាលា ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាលារៀន សម្ភារសិក្សា និងប្រព័ន្ធអប់រំសុទ្ធសឹងជាធនធានមូលដ្ឋាន សម្រាប់ដំណើរការអប់រំឲ្យមានប្រសិទ្ធភាព។ នៅក្នុងចំណោមកត្តាទាំងនេះ បុគ្កលិកអប់រំ ជាពិសេសនាយកសាលា គ្រូបង្រៀន គឺជាកត្តាគន្លឹះបំផុតក្នុងការកសាងធនធានមនុស្ស ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ លើកទឹកចិត្ត និងពង្រឹងសមត្ថភាពជាប្រចាំ។

ក្រសួងអប់រំ យុវជន និងកីឡា កសាងគោលនយោបាយស្ដីពី “ការអភិវឌ្ឍន៍វិជ្ជាជីវៈជាប្រចាំសម្រាប់បុគ្គលិកអប់រំ” នេះឡើងក្នុងគោលបំណង លើកកម្ពស់សមត្ថភាពបំពេញការងាររបស់បុគ្គលិកអប់រំជាពិសេសការបង្រៀន និងរៀន ដើម្បីផ្ដល់ឱកាសឲ្យបុគ្កលិកអប់រំគ្រប់កម្រិតបានចូលរួមអភិវឌ្ឍវិជ្ជាជីវៈគ្រប់គ្នាដោយសមធម៌ បណ្ដុះវប្បធម៌ អភវឌ្ឍវិជ្ជាជីវៈពេញមួយជីវិតការងារដល់បុគ្គលិកអប់រំនៅតាមអង្គភាព និងសាលារៀន និងចេះចែករំលែកចំណេះដឹង ជំនាញ បទពិសោធន៍ទៅវិញទៅមកនៅក្នុងសហគមន៍របស់ខ្លួន។

គោលការណ៍ណែនាំអនុវត្តលក្ខខណ្ឌអប្បបរមា ស្ដីពីទឹកស្អាត និងអនាម័យ តាមសាលារៀន

“គោលការណ៍ណែនាំអនុវត្តលក្ខខណ្ឌអប្បបរមា ស្ដីពីទឹកស្អាត និងអនាម័យតាមសាលារៀន” នេះ ជាសមិទ្ធិផលថ្មីមួយទៀត ដែលរួមចំណែកយ់ាងសំខាន់ក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធិភាពសេវាអប់រំ។ ឯកសារនេះ ណែនាំពីជំហាន និងសកម្មភាពសាមញ្ញៗ ទាក់ទងនឹងការលើកកម្ពស់កម្មវិធីទឹកស្អាត និងអនាម័យ ដែលត្រូវអនុវត្តផ្ទាល់ដោយសាលារៀន ក្នុងបំណងកាត់បន្ថយអត្រាឆ្លងជំងឺផ្សេងៗ ពិសេសជំងឺរាក និងជំងឺរលាកផ្លូវដង្ហើម ព្រមទាំងកាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភ។

ក្រសួងអប់រំ យុវជន និងកីឡា សង្ឃឹមយ់ាងមុតម៉ាំចំពោះការយកចិត្តទុកដាក់របស់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ និងសហគមន៍ ក្នុងការចូលរួមអនុវត្តគោលការណ៍ណែនាំអនុវត្តលក្ខខណ្ឌអប្បបរមា ស្ដីពីទឹកស្អាត និងអនាម័យតាមសាលារៀន ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

ប្រកាសស្តីពីបែបបទ និងនិតិវិធីនៃការវាយតម្លៃមត្តេយ្យសិក្សា

ប្រកាសនេះមានគោលបំណងកំណត់អំពីបែបបទ​ និងនិតិវិធីនៃការវាយតម្លៃមត្តេយ្យសិក្សា​សហគមន៍ ផ្តល់ការទទួលស្គាល់ជាមត្តេយ្យសិក្សាសហគមន័ដែលមានលក្ខណៈស្តង់ដា ដើម្បីទទួលបានថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា

(English) Policy on Education for Children with Disabilities

សូម​អភ័យទោស ទំព័រនេះ​មិន​ទាន់​បាន​បក​ប្រែ​ជា​ភាសាខ្មែរ​ រួចរាល់នៅឡើយទេ។ សូម​អរគុណ